Showing posts with label Opinion. Show all posts
Showing posts with label Opinion. Show all posts

Tuesday, October 09, 2012

My comment on Barcamp in Wired to be wireless

Recently Barcamp Phnom Penh was touch many of people through many things new that had been shared during the event. I had kept updating the event through my technical idea blog: http://osify.com

Here I pick up one comment I made for Barcamp on the news of: "Wired to be wireless" published in Phnom Penh Post on 28 September 2012 on press of Lifestyle.

“Barcamp Phnom Penh helps make the many dreams of geeks and tech addicts come true through the freedom of sharing and participation,” said Pongsametrey Sok, projects manager in software development at Nokor Group, a Phnom Penh-based software developer.

Monday, February 07, 2011

ឪ! សៀមម៉្តេចនាំសង្គ្រាម

ម៉្តេចនាំសង្គ្រាម    រាស្ត្រច្រើនស្រែកឃ្លាន   ព្រាត់ប្រាស់កូនចៅ
បែកបាក់ពូមីង     ក្មេងៗល្ងង់ខ្លៅ               នាំទុក្ខនាំសៅ
                           ទូទាំងប្រជា។
ម៉្តេចនាំសង្រ្គាម    មាត់ករលៀម                 នាំរឿងមិនជា
ចង់បានមិនស្កប់  មិនអស់វេលា                 គ្រប់ប្រវត្តិវា
                           ចង់បានរហូត។
ម៉្តេចនាំសង្គ្រាម    ល្មមឈប់គម្រាម           កុំស្មានឡើងកូដ
ខ្មែរនឹងមិនខ្លាច    កុំគិតខ្មែរតូច                 ទំលាក់របូត
                           ពីអន្តរជាតិ។
ម៉្តេចនាំសង្គ្រាម    បើឯងឃ្លានឈាម          កុំហុតឈាមញាតិ
ប្រយ័ត្នកម្មដល់    រូបឯងភ្លាត់ស្នៀត           គេស្រុះគ្នាទៀត
                           កំទេចឯងចោល។
ម៉្តេចនាំសង្គ្រាម    ឳជនក្សត់សៀម            ពូជពង្សកំរោល
ចេះតែលួចប្លន់     ចេះតែឆោឡោ              ចេះតែបោះបោល
                           មកលើស្រុកគេ។
ម៉េចនាំសង្គ្រាម    សៀមអើយកុំហ៊ាន        ប្រយ័ត្នគេជេរ
ប្រមាទកូនចៅ     រហូតមិនល្ហែរ                កុំបង្ខំខ្មែរ
                           អោយងើបតបណា៎។
សូមចិត្តគិតសុខ  អោយចាកផុតទុក្ខ         អស់ពីឳរា
បើគិតឈ្លានពាន ធ្វើបុណ្យយ៉ាងណា        ទោះស្លាប់អាត្មា
                           គ្មានបានបុណ្យឡើយ។
(អាចារ្យត្រី នៅម៉ោង ២ព្រឹក ទី០៧ កុម្ភះ បន្ទាប់ពីអង្គុយអានព័ត៌មានសៀម ខ្មែរ)

Wednesday, March 03, 2010

កាសែតល្បីសព្វថ្វៃនៅស្រុកខ្មែរ

តើកាសែតណាខ្លះកំពុងល្បីក្នុងស្រុកខ្មែរ? ពិសេសលើអ៊ីនធឺនេត?​ បើតាមខ្ញុំសង្កេតមានខ្លះដែរ ដែលខ្ញុំ​ចាប់​អារម្មណ៍៖
  • ដើមអំពិល http://dap-news.com/ ជាកាសែតទាន់ហេតុការណ៍ជាងគេ តែមានចំនុចខ្វះខាត​ច្រើន​ល្មម៖ វេបសាយមិនស្អាត មានការប្រើប្រាស់ពាក្យច្រើនខុស និងរយៈពេល​ក្រោយៗ​នេះ​ឧស្សាហ៍​មាន​បញ្ហា​ Hosting - low bandwidth។ វេបសាយនេះ​មិនប្រើ​ខ្មែរយ៉ូនីកូដទេ គឺប្រើអក្សរលីម៉ូន។
  • កោះសន្តិភាព http://beta.kohsantepheapdaily.com.kh/ ពីមុនការរចនា និងរបៀប​រៀប​វេបសាយ​គឺមិនល្អទេ តែឥលូវគឺប្រសើរច្រើន ជាមួយនឹងវេបសាយថ្មី (ក្នុងការសាកល្មងនៅ​ឡើយ) កំពុងប្រើអក្សរខ្មែរយ៉ូនីកូដ។​ ព័ត៌មានទាន់ហេតុការណ៍គ្រាន់បើដែរ តែអក្សរពិបាក​មើល​បន្តិច រៀងព្រាល តែអាចពង្រីកអក្សរលើទំព័រតែម្តង ស្រួលម្យ៉ាង។
  • អេវីរីដេ http://everyday.com.kh/ ខ្ញុំនៅតែចូលចិត្ត ព័ត៌មានមិនច្រើន ឬទាន់ហេតុការណ៍​ណាស់​ណាទេ តែមានចម្រៀងថ្មីស្តាប់កំសាន្ត វេបសាយនេះប្រើ អក្សរលីម៉ូន តែការរៀបចំ​មាន​របៀប​។
  • សារព័ត៌មានសេរី http://www.fpmonline.net/ ខ្ញុំទើបតែដឹងពីមិត្តភក្តិ នេះគឺវេបសាយព័ត៌មាន​ដែលដូចជាគាំទ្រខាងបក្រ​ប្រឆាំងនឹងរដ្ឋាភិបាលខ្មែរ។​ វេបសាយនេះប្រើអក្សរលីម៉ូន។ ការរៀប​ចំ​ទំព័រគ្រាន់បើ គឺប្រហាក់ប្រហែល​នឹង​កោះសន្តិភាពដែរ។​
តាមពិតមានច្រើនជាងនេះ តែនេះគ្រាន់តែជាវេបសាយដែលខ្ញុំឧស្សាហ៍មើលតែប៉ុណ្ណោះ។
ខ្ញុំចូលចិត្តមើលព័ត៌មានសង្គម សិល្បះ និងការអប់រំ​ខ្លាំងជាងគេ ចំនែក​ខាង​នយោបាយ​ក៏ចូល​ចិត្ត​មើល​ខ្លះៗ​ដែរ។

បើមានវេបសាយណាល្អៗសូមជួយនែនាំផង។