ឃើញកំណាព្យនៅសប្បាយមួយ ក៏ឆ្លើយវិញភ្លាម តែបាត់ចុងជួនខ្លះព្រោះលឿនពេក អត់ពេលច្រើន។
តើនឹងត្រូវបន្ទោសអ្នកណា បើមិនថាស្រាអ្នកណាទទួល
ព្រោះអីអ្នកផឹកចិត្តមិនស្រួល មានតែដេកដួលលើសុរា។
តើនឹងត្រូវបន្ទោសអ្នកណា ព្រោះក្រុមហ៊ុនស្រាមានច្រើនក្រាស់ក្រែល
បើមិនខំលក់អោយផឹកដូចហែល មានលុយថមថែហ៊ុនហ្នឹងពីណា។
តើនឹងត្រូវបន្ទោសអ្នកណា ព្រោះអីអាត្មាខ្លួនឯងមិនថែ
សុខភាពជាធំអោយបានគ្រាន់ដែរ យកពេលថមថែគ្រួសារជាធំ។
តើនឹងត្រូវបន្ទោសអ្នកណា ព្រោះអីសុរាគេផ្សាយពេញភូមិ
លើដីអាកាសក្នុងផ្ទះជួបជុំ ទូរទស្សន៍នោះពុំដែលមានស្រាកស្រាន្ត។
តើនឹងត្រូវបន្ទោសអ្នកណា សូម្បីបាអាចារ្យក៏គាត់ផឹងដែរ
ទាំងគ្រូបឋមមធ្យមហូរហែរ អោយក្មេងតាមក្បែរឬទិញអោយទៀត។
ទាំងអស់នេះគ្មានអ្នកណាខុស ផ្តើមឡើងទាំងអស់គឺការអប់រំ
តាមផ្ទះម៉ែឳត្រូវផ្តើមប្រជុំ ហៅអស់ញាតិខ្ញុំអោយមានរបៀប។
ទាំងអស់នេះត្រូវមានការចូលរួម ពីខ្លួនទាំងពួងក្នុងសង្គម
អស់គ្រូអាចារ្យរដ្ឋតូចធំ នាំគ្នាប្រមូលផ្តុំជាគំរូជាតិ។
(ពីអាចារ្យត្រី តែងកំសាន្ត បាត់ចុងជួនខ្លះ កុំប្រកាន់)
Showing posts with label ភាសាខ្មែរ. Show all posts
Showing posts with label ភាសាខ្មែរ. Show all posts
Friday, June 08, 2012
Thursday, April 12, 2012
Poem - Happy Khmer New Year 2012
ឆ្នាំថ្មីឆ្នាំខ្មែរ ២០១២
សូមអោយប្រិយមិត្ត ទោះជិតឆ្ងាយក្បែរ ជួបសុខមិនប្រែ
អស់ក្តីកង្វល់។
ជូនពរឆ្នាំថ្មី សូមជនប្រុសស្រី ខិតខំកុំខ្វល់
ទាំងការរៀនសូត្រ រករស់អោយសល់ កើនច្រើននោះដល់
តាមបំណងផង។
ជូនពរឆ្នាំថ្មី ញញឹមប្រឹមប្រិយ ជូនអស់អ្នកផង
ជូនអ្នកស្រលាញ់ ញាតិផៅរបង ជូនដោយគន្លង
ដរាបទៅហោង។
ពីមេត្រី អាណេ និងមូលីវណ្ណនិកា
Monday, February 07, 2011
ឪ! សៀមម៉្តេចនាំសង្គ្រាម
ម៉្តេចនាំសង្គ្រាម រាស្ត្រច្រើនស្រែកឃ្លាន ព្រាត់ប្រាស់កូនចៅ
បែកបាក់ពូមីង ក្មេងៗល្ងង់ខ្លៅ នាំទុក្ខនាំសៅ
ទូទាំងប្រជា។
ម៉្តេចនាំសង្រ្គាម មាត់ករលៀម នាំរឿងមិនជា
ចង់បានមិនស្កប់ មិនអស់វេលា គ្រប់ប្រវត្តិវា
ចង់បានរហូត។
ម៉្តេចនាំសង្គ្រាម ល្មមឈប់គម្រាម កុំស្មានឡើងកូដ
ខ្មែរនឹងមិនខ្លាច កុំគិតខ្មែរតូច ទំលាក់របូត
ពីអន្តរជាតិ។
ម៉្តេចនាំសង្គ្រាម បើឯងឃ្លានឈាម កុំហុតឈាមញាតិ
ប្រយ័ត្នកម្មដល់ រូបឯងភ្លាត់ស្នៀត គេស្រុះគ្នាទៀត
កំទេចឯងចោល។
ម៉្តេចនាំសង្គ្រាម ឳជនក្សត់សៀម ពូជពង្សកំរោល
ចេះតែលួចប្លន់ ចេះតែឆោឡោ ចេះតែបោះបោល
មកលើស្រុកគេ។
ម៉េចនាំសង្គ្រាម សៀមអើយកុំហ៊ាន ប្រយ័ត្នគេជេរ
ប្រមាទកូនចៅ រហូតមិនល្ហែរ កុំបង្ខំខ្មែរ
អោយងើបតបណា៎។
សូមចិត្តគិតសុខ អោយចាកផុតទុក្ខ អស់ពីឳរា
បើគិតឈ្លានពាន ធ្វើបុណ្យយ៉ាងណា ទោះស្លាប់អាត្មា
គ្មានបានបុណ្យឡើយ។
(អាចារ្យត្រី នៅម៉ោង ២ព្រឹក ទី០៧ កុម្ភះ បន្ទាប់ពីអង្គុយអានព័ត៌មានសៀម ខ្មែរ)

Tuesday, November 23, 2010
បុណ្យអ៊ុំទូក ២០១០៖ សោកនាដកម្មដ៏ធំបំផុតមួយក្នុងប្រទេសខ្មែរ
នឹកស្មានមិនដល់ ដែលអាចមានមនុស្សស្លាប់ដល់ទៅ ៣៤៩ នាក់ក្នុងព្រឹត្តិការណ៍រត់ជាន់គ្នាលើស្ពានឆ្លងកោះពេជ្រកាលពីយប់ ថ្ងៃ ២២ ខែវិច្ឆិកា ម្សិលមិញនេះ។
សូមចូលរួមរំលែកទុក្ខដល់គ្រួសារសព។
Updated 24/11/2010: ចំនួនអ្នកស្លាប់សរុបថ្ងៃនេះដល់ 456 នាក់ (RFA)
មិនថាមតិរបស់កាសែត ឬប្រជាជនទូទៅ គឺបានទំលាក់ការទទួលខុសត្រូវនេះយ៉ាងធំសម្បើមទៅលើសមត្ថកិច្ច៖
ហួសអស់ហើយក្នុងឧបទ្ទវហេតុនោះ តែរដ្ឋាភិបាលត្រូវបង្ហាញការទទួលខុសត្រូវ ចំពោះជនអសមត្ថភាពទាំងនោះ។ សូមទោស។
Updated 25th-29th November: ចំនួនអ្នកស្លាប់ចុងក្រោយគឺ 351 នាក់ ពីមុនមានការរាប់ច្រលំចំនួន តែឥលូវនេះជាចំនួនជាផ្លូវការហើយ។ គ្មានការចេញពីតំណែងរបស់មន្ត្រីណាឡើយមកដល់ពេលនេះបើតាមសម្តីរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី ២៩ វិច្ឆិកានេះ។
ព័ត៌មានជុំវិញព្រឹត្តិការណ៍នេះ៖
23/11/2010
01/12/2010
សូមចូលរួមរំលែកទុក្ខដល់គ្រួសារសព។
Updated 24/11/2010: ចំនួនអ្នកស្លាប់សរុបថ្ងៃនេះដល់ 456 នាក់ (RFA)
មិនថាមតិរបស់កាសែត ឬប្រជាជនទូទៅ គឺបានទំលាក់ការទទួលខុសត្រូវនេះយ៉ាងធំសម្បើមទៅលើសមត្ថកិច្ច៖
ឧទាហរណ៍ពេលយើងមើលឃើញថា កន្លែងស្ពាននោះមានសភាពណែនណាន់តាប់តាប់ទៅហើយ ហេតុអ្វីមិនប្រើកំលាំងទប់ស្កាត់ការចេញ-ចូល? ដូចជាបិទមាត់ច្រកស្ពានខាងលិចមិនឱ្យមនុស្សចូលរយៈពេលខ្លី និងបិទមាត់ច្រកស្ពានខាងកើតមិនឱ្យមនុស្សចូលរយៈពេលខ្លី...រួចហើយ យើងចាប់ផ្តើមរំលស់មនុស្សចេញពីក្នុងស្ពាន (ជាប់ក្នុងស្ពាន) ទាំងខាងកើត និងខាងលិចបន្តិចម្តងៗ វាអាចនឹងមិនកើតមានសោកនាដកម្មនេះទេ...នេះមកពី ប៉ូលិសមិនមានផែនការច្បាស់លាស់ ជាធម្មតាគេការពារប្រសើរជាងព្យាបាល...ប៉ុន្តែគេបែរជា ទុកសភាពការណ៍រងគ្រោះ ទើបគេព្យាបាលតាមក្រោយ...ឯណាទៅកិច្ចប្រជុំរៀបចំផែនការការពារ សន្តិសុខ, សណ្តាប់ធ្នាប់...ឯណាទៅកិច្ចការពារប្លុកA ប្លុកB ប្លុកC?...ឯណាទៅកំលាំងសមត្ថកិច្ចជាង៧.០០០នាក់ សំរាប់ការពារឧប្បត្តិហេតុបុណ្យអុំទូក? (អានលំអិត)សំរាប់ខ្ញុំដូចគ្នា ការទទួលខុសត្រូវធំបំផុតគឺ សមត្ថកិច្ច អ្នកគ្រប់កម្មវិធីបុណ្យ ពិពណ៌ ហេតុអ្វីគ្មានសមត្ថកិច្ចទប់មិនអោយស្ពាននោះ មានតែឆ្លង កុំអោយទៅ។ ហេតុអ្វីបានមានម៉ូតូនៅតែអាចឆ្លងកាត់លើស្ពាននោះ។ យុវជនទាំងនោះខុសមែន តែការគ្រប់គ្រងកម្មវិធី សណ្តាប់ធ្នាប់ត្រូវតែមាន!
ហួសអស់ហើយក្នុងឧបទ្ទវហេតុនោះ តែរដ្ឋាភិបាលត្រូវបង្ហាញការទទួលខុសត្រូវ ចំពោះជនអសមត្ថភាពទាំងនោះ។ សូមទោស។
Updated 25th-29th November: ចំនួនអ្នកស្លាប់ចុងក្រោយគឺ 351 នាក់ ពីមុនមានការរាប់ច្រលំចំនួន តែឥលូវនេះជាចំនួនជាផ្លូវការហើយ។ គ្មានការចេញពីតំណែងរបស់មន្ត្រីណាឡើយមកដល់ពេលនេះបើតាមសម្តីរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី ២៩ វិច្ឆិកានេះ។
ព័ត៌មានជុំវិញព្រឹត្តិការណ៍នេះ៖
23/11/2010
- Cambodian stampede: Phnom Penh counts the cost of water festival disaster
- CNN: Stampede in Cambodia kills hundreds, government says
- BBC: Scores killed in crowd stampede at Cambodia water festival
- BBC: Eyewitness: Cambodia stampede
- BBC: Some of the world's worst stampedes
- BBC: In pictures
- Dap-News.com: Editorial Article
- Cambodia's 2010 Water Festival Draws Large Crowds to Phnom Penh
- Photos on facebook:
- តួលេខចុងក្រោយរបស់គណៈកម្មការស៊ើបអង្កេតលើស្ពានកោះពេជ្រអ្នកស្លាប់សរុប៤៥៦នាក់
- http://kohsantepheapdaily.com.kh/article/20101124-02481.html
- RFA: ពលរដ្ឋរិះគន់វិធានការសង្គ្រោះជនរងគ្រោះនៅកោះពេជ្រ
- The Mourning Day in the whole country, ceremony started in the morning at Koh Pick
01/12/2010
- Hundreds die in Cambodia stampede
- CAMBODIA - Hundreds killed in stampede during popular water
- TV: Shocking video of Cambodia stampede, hundreds killed on bridge
- AP: Festival Turns Horrific: 339 Killed In Cambodia Stampede!
- CNN: 339 Killed In Stampede At 'Water Festival' In Cambodia "Bodies Everywhere"
- Cambodians Mourn, Search Hospitals for Loved Ones
- Cambodia investigates stampede
Labels:
Disaster,
Stampede,
Water Festival,
ភាសាខ្មែរ
Saturday, August 21, 2010
កំពុងរៀបចំដំណើរទៅកំពង់ធំ Preparing Trip to Kampong Thom
មិត្តភក្តិប្រហែលជាង១០នាក់ យើងប្រមូលបានលុយមួយចំនួនដើម្បីធ្វើសកម្មភាពមនុស្សធម៌ប្រចាំឆ្នាំរបស់ក្រុមយើង។ សកម្មភាពឆ្នាំនេះ យើងរៀបចំទៅ កំពង់គោ ខេត្តកំពង់ធំ យើងនឹងធ្វើដំណើរចេញពីភ្នំពេញថ្ងៃសៅរ៍នេះ ម៉ោង ១រសៀល។ ពេលទៅដល់កំពង់ធំ យើងនឹងចេញពីខេត្តបន្តិច រួចនឹងត្រូវជិះទូកទៅកាន់តំបន់ដែលយើងគ្រោងទុក។
ទោះបីជាមានការនឿយហត់រាល់ថ្ងៃ តែសំរាប់ខ្ញុំសប្បាយចិត្តនឹងសកម្មភាពទាំងនោះ វាធ្វើអោយខ្ញុំរក្សាការចងចាំកាលពី អតីតកាលរបស់ខ្លួន។ ការនឿយហត់ពុំមែនជារនាំងសំរាប់ខ្ញុំនៅឡើយទេ តែខ្ញុំនឹងខំរក្សាសុខភាពផងដែរ។
សកម្មភាពនេះធ្វើបានដោយសារមិត្តភក្តិទាំងអស់គ្នា បើគ្មានការសាមគ្គី មូលមតិគ្នាទេនោះវាពុំអាចមានសកម្មភាពនេះទេ។

Social Activities,
ភាសាខ្មែរ
Friday, August 13, 2010
ភ្លៀងអស់ដៃ ភ្នំពេញ លិចយ៉ាងដំណំ Friday, 13th of August 2010 - Phnom Penh is fully with flood
![]() | |||||
| ទិដ្ឋភាពខ្ញុំធ្វើដំណើរពីការិយាយល័យ តាមផ្លូវ |
សំរាប់ខ្ញុំសូយ ឬសំណាងមិនសំខាន់លើថ្ងៃទេ។ ភ្នំពេញថ្ងៃនេះ ភ្លៀងនិងលិចលុងខ្លាំងណាស់ ក៏មិនមែនព្រោះតែថ្ងៃហ្នឹងដែរ។ តាមធម្មតា អោយតែភ្លៀង គឺលិចហើយទីក្រុងខ្ញុំ ហេតុនេះ កុំបន្ទោសថ្ងៃ ឬលេខអីណា៎ សូមបន្ទោសលូទឹកដែលវាតូចពេក និងវាគ្មានប្រព័ន្ធនឹងរត់ចេញផង។
អូ ខុស! មកពីលុយតិចពេក ការចាត់ចែងធ្វើលូ មិនគ្រប់។ ដូច្នេះកុំតវ៉ា ប្រសើរជាងអត់។
អន្និចាទីក្រុងខ្ញុំ។
Saturday, July 24, 2010
សូមជូនពរប្អូនៗបាក់ដុបសំរាប់ការប្រលងបញ្ចប់នៅថ្ងៃច័ន្ទ High School Exam 2010 starts on Monday
សូមជូនពរអោយការប្រលងប្រកបទៅដោយជោគជ័យ ខំរៀន។ សំរាប់ការប្រលងត្រូវយកចិត្តទុកដាក់គ្រប់មុខ មិនមែនគិតតែមុខវិជ្ជាសំខាន់ដូចជា គណិត រូប គីមី និងខ្មែរទេ ព្រោះពិន្ទុទាំងអស់ត្រូវផ្សំគ្នា ហើយចំពោះអ្នកមិនបារម្ភពីមុខវិជ្ជាទាំងនោះត្រូវគិតពីការប្រឹងមុខវិជ្ជាផ្សេង។
ពេលប្រលងកុំបែកអារម្មណ៍ ភ័យខ្លាចដល់ម៉ោង ឬធ្វើមិនចេញ និងកុំចាប់អារម្មណ៍លើអ្នកដទៃច្រើនពេក ដូចជាការចាំតែគេធ្វើហើយបានចំលងជាដើម ត្រូវហ៊ានប៉ាន់ស្មានពេលវេលា ហ៊ានរំលងសំនួរដែលមិនយល់សិន។
ពេលបានក្រដាស់ប្រលងត្រូវអានសំនួរទាំងអស់អោយបានមួយចប់សិន បើសំនួរណាច្បាស់ហើយចាប់សរសេរភ្លាម កុំស្ទាក់ស្ទើរ ប្រើក្រដាស់ព្រាងកត់លេខសំនួរដែលពិបាក ឬស្រួលតាមយុទ្ធសាស្រ្តម្នាក់ៗ។
ពេលធ្វើអក្សរសាស្រ្តខ្មែរ ត្រូវបែងចែកម៉ោងសំនួរទូទៅ និងសំណេរជាពីរ ប្រើពេលពាក់កណ្តាលព្យាយាមឆ្លើយសំនួរទូទៅអោយអស់ ទោះសល់មួយ ឬពីរ ត្រូវចាប់ផ្តើមសំណេរភ្លាមកុំដំអក់។ សរសេរតែងសេចក្តីត្រូវយល់ពីប្រភេទសំណេរ តែបើគិតទៅទូទៅនៅតែចែកជា៖
ចំពោះមុខវិជ្ជាវិទ្យាសាស្រ្តដូចជា គណិត រូប ឬគីមី ចាប់ផ្តើមភ្លាមត្រូវមើលសំនួរ និងមុនប្រលងត្រូវព្យាយាមចាំរូបមន្ត ព្យាយាមធ្វើសំនួរធម្មតាមុន។ ដូចគ្នាព្យាយាមគិតថាចែកពេលជាពីរ ធ្វើផ្នែកស្រួល និងផ្នែកលំបាក (សំនួរពិន្ទុច្រើន)។ បើគិតភ្លាមមិនឃើញគួររំលងសិន តែកុំភ្លេច ចេះកត់លើក្រដាស់ព្រាងផង។
បណ្តាំចុងក្រោយគឺ "កុំតក់ស្លុត និងត្រូវពង្រឹងស្មារតី ជាមួយនឹងការជឿជាក់លើខ្លួនឯង"។
សង្ឃឹមថាការប្រលងនៅថ្ងៃច័ន្ទខាងមុខនេះ នឹងប្រកបដោយយុត្តិធម៌ គ្មានការសូកប៉ាន់។
សំណាងល្អ បានពន្ទុល្អទាំងអស់គ្នា!

- ផ្តើមសេចក្តី
- តួសេចក្តី
- សន្និដ្ឋាន និងបញ្ចប់សេចក្តី
ចំពោះមុខវិជ្ជាវិទ្យាសាស្រ្តដូចជា គណិត រូប ឬគីមី ចាប់ផ្តើមភ្លាមត្រូវមើលសំនួរ និងមុនប្រលងត្រូវព្យាយាមចាំរូបមន្ត ព្យាយាមធ្វើសំនួរធម្មតាមុន។ ដូចគ្នាព្យាយាមគិតថាចែកពេលជាពីរ ធ្វើផ្នែកស្រួល និងផ្នែកលំបាក (សំនួរពិន្ទុច្រើន)។ បើគិតភ្លាមមិនឃើញគួររំលងសិន តែកុំភ្លេច ចេះកត់លើក្រដាស់ព្រាងផង។
បណ្តាំចុងក្រោយគឺ "កុំតក់ស្លុត និងត្រូវពង្រឹងស្មារតី ជាមួយនឹងការជឿជាក់លើខ្លួនឯង"។
សង្ឃឹមថាការប្រលងនៅថ្ងៃច័ន្ទខាងមុខនេះ នឹងប្រកបដោយយុត្តិធម៌ គ្មានការសូកប៉ាន់។
សំណាងល្អ បានពន្ទុល្អទាំងអស់គ្នា!
Labels:
Exam,
high school,
ភាសាខ្មែរ
Saturday, July 10, 2010
ការរស់នៅរបស់មនុស្សម្នាក់ត្រូវការសេរីភាព - Freedom
ការរស់នៅមិនត្រឹមតែត្រូវមានជីវភាពល្អនោះទេ គឺត្រូវការភាពសប្បាយរីករាយ ដោយវាត្រូវការយ៉ាងចាំបាច់ដែរគឺ សេរីភាព គ្រប់ការសំរេចចិត្ត និងទង្វើ គ្រាន់តែសេរីភាពនោះត្រូវស្ថិតក្នុងភាពត្រឹមត្រូវ។
ការប្រើគំនៀបក្នុងផ្លូវអារម្មណ៍អាចនាំទៅរកភាពឆ្ងាយពីគ្នាក្នុងដំណើរជិវិត។
មនុស្សខ្លះយកសេរីភាពជាចំនុចសំខាន់ជាងអ្វីៗទាំងអស់របស់គេ ហេតុនេះមិនអាចមាននរណាម្នាក់ជិះជាន់លើសេរីភាពរបស់គេបានឡើយ គេអាចហ៊ានលះបង់អ្វីទាំងអស់ដោយគ្មានស្តាយស្រណោះ។
ការប្រើគំនៀបលើអ្នកដទៃដោយប្រើសំភារៈ នោះនឹងមិនបានផលយូរអង្វែងឡើយ ព្រោះថាមិនបានគេអាចលះបង់សំភារៈនោះ ហើយគេចចេញអោយឆ្ងាយពីអ្នកមិនខាន។ សំភារៈអាចរកបានគ្រប់ពេលអោយតែយើងប្រឹង តែសេរីភាពមិនងាយរកបានទេ បើយើងមិនព្រមគិតចេញពីពិភពដ៏អាក្រក់នោះ។
គិតៗទៅអានទស្សនៈអ្នកដទៃច្រើនពិតជាអាចអោយខ្ញុំឆ្កួតមែន តែខ្ញុំគិតថាមនុស្សជាច្រើនអាចគិតដូច្នោះដែរ មែនទេ?

Wednesday, June 30, 2010
ខឹងខុស ខឹងខាត - Angriness can harmful yourself
ពាក្យនេះជាពាក្សទំនៀមមកហើយ វាអាចថាពិតក្នុង ៩០% ឡើងទៅហើយ។
មនុស្សដែលមិនចេះរំងាប់កំហឹងស្មើរនឹងមនុស្សដែលសៅហ្មងមិនចេះចប់។
អាចារ្យត្រីនិយាយក៏ដើម្បីរំលឹកខ្លួនឯងដែរហ្នឹងណា៎។ សម្មាធិជាគ្រឹះនៃភាពជោគជ័យរបស់ខ្លួនឯងផ្ទាល់ផងដែរ។ មនុស្សដែរឈ្មះកំហឹងខ្លួន នោះនឹងពោរពេញដោយសេចក្តីសុខហើយ។

Tuesday, June 22, 2010
គ្រប់ទីកន្លែងមើលតែបាល់ទាត់ពិភពលោក
ដូចចំណងជើងខ្ញុំអញ្ចឹង ទាំងមើល ទាំងនិយាយគឺមិនឆ្ងាយពីបាល់ទាត់ទេ។ ខ្ញុំក៏ចូលរួមខ្លះដែរ គ្រាន់នឹងដឹងរឿងនឹងគេ។
បើតាមខ្ញុំយល់បាល់ទាត់ពិភពលោកលើកនេះ អាចបានទៅ Argentina ឬ Brazil ខ្ញុំមិនចេះវិភាគអីទេ តែប្រទេសនេះគឺខ្ញុំចូលចិត្ត។ តែក៏អបអរចំពោះប្រទេសក្នុងទ្វីបអាស៊ីដូចគ្នា គឺ Japan និង South Korea សង្ឃឹមថាពួកគេអាចបន្ត និងលេងរហូតដល់ចប់ការប្រកួតពិភពលោក។ វាក៏ជាមោទនភាពរបស់អាស៊ីដែរ ទោះបីបាល់ទាត់កម្ពុជាលេងមិនបានល្អ និងសឹងមិនដែរលឺឈ្នះអាស៊ានហ្គេមនោះ តើខ្ញុំអាចឃើញប្រទេសខ្មែរនៅទីលានបាល់ទាត់ពិភពលោកក្រោយៗឬទេហ្ន៎?
សំរាប់ឆ្នាំ២០១០ ការប្រកួតពិភពលោកនេះ យើងអាចតាមដានលទ្ធផលនៅ http://www.livescore.com ។
ត្រូវចាំតិចឬច្រើន កុំភ្នាល់បាល់ កុំធ្វើអោយការសប្បាយនឹងកីឡានេះ ក្លាយទៅជាទុក្ខ។ ប្រើពេលវេលាអោយបានល្អក្នុងថ្ងៃនេះ ដើម្បីកុំអោយស្តាយក្រោយថ្ងៃស្អែក។
បើចាប់អារម្មណ៍ទស្សន៍ទាយ តើប្រទេសណានឹងក្លាយជាម្ចាស់គ្រប់គ្រងតម្ណែងបាល់ទាត់ពិភពលោកឆ្នាំ ២០១០? អ្នកអាចទាយច្រើនបំផុត ២ក្រុម។ នេះជាការទាយលេង មិនបាច់ចាក់លុយ អ្នកឈ្នះបានរង្វាន់ពិសេសគឺ ការសរសើរចំពោះជោគជ័យនេះ និងចូលរួមសប្បាយជាមួយគេ។ ចំណែកអ្នកចាញ់ក៏មិនថ្វី យើងចូលរួមអបអរសាទរជាមួយអ្នកឈ្នះ វិធីនេះបង្ហាញពីការសប្បាយក្នុងកីឡាអន្តរជាតិ។

Wednesday, May 26, 2010
ខ្ញុំរំភើបពេលឃើញអត្ថបទនេះ៖ សិស្សពូកែរូបវិទ្យា ឪពុករត់ម៉ូតូឌុប ម្ដាយលាងចានគុយទាវ
វាពិតជាធ្វើអោយខ្ញុំសប្បាយចិត្តនៅពេលឃើញក្មេងម្នាក់បានជោគជ័យដោយមោទនភាព។
សូមជូនពរអោយគាត់រក្សាភាពជោគជ័យនេះរហូត។ ពិសេសសូមអរគុណចំពោះឳពុកម្តាយគាត់ដែលខិតខំគ្រប់បែបយ៉ាងអោយកូនគាត់រៀនមិនគិតពីការនឿយហត់របស់ខ្លួន។ នេះជាគំរូមួយដ៏ល្អ។
ព័ត៌មានអំពីគាត់លើកោះសន្តិភាព
សូមជូនពរអោយគាត់រក្សាភាពជោគជ័យនេះរហូត។ ពិសេសសូមអរគុណចំពោះឳពុកម្តាយគាត់ដែលខិតខំគ្រប់បែបយ៉ាងអោយកូនគាត់រៀនមិនគិតពីការនឿយហត់របស់ខ្លួន។ នេះជាគំរូមួយដ៏ល្អ។
ព័ត៌មានអំពីគាត់លើកោះសន្តិភាព
Labels:
Exam,
high school,
ភាសាខ្មែរ
Tuesday, April 13, 2010
រីករាយឆ្នាំថ្មី ឆ្នាំខាល ២០១០ ចូលឆ្នាំខ្មែរហើយ
ថ្ងៃនេះជាថ្ងៃចុងក្រោយមុនចូលឆ្នាំនៅថ្ងៃស្អែក នៅវេលាម៉ោង ៧ៈ៣០នាទី ព្រឹក។
សូមឆ្នាំថ្មីពោរពេញដោយសិរីសួស្តីដល់ជនរួមជាតិខ្មែរទាំងអស់ នៅពាសពេញពិភពលោកយើងនេះ។
សួស្តីឆ្នាំថ្មី ឆ្នាំខាល ២០១០!
សូមឆ្នាំថ្មីពោរពេញដោយសិរីសួស្តីដល់ជនរួមជាតិខ្មែរទាំងអស់ នៅពាសពេញពិភពលោកយើងនេះ។
សួស្តីឆ្នាំថ្មី ឆ្នាំខាល ២០១០!
Wednesday, March 03, 2010
កាសែតល្បីសព្វថ្វៃនៅស្រុកខ្មែរ
តើកាសែតណាខ្លះកំពុងល្បីក្នុងស្រុកខ្មែរ? ពិសេសលើអ៊ីនធឺនេត? បើតាមខ្ញុំសង្កេតមានខ្លះដែរ ដែលខ្ញុំចាប់អារម្មណ៍៖
ខ្ញុំចូលចិត្តមើលព័ត៌មានសង្គម សិល្បះ និងការអប់រំខ្លាំងជាងគេ ចំនែកខាងនយោបាយក៏ចូលចិត្តមើលខ្លះៗដែរ។
បើមានវេបសាយណាល្អៗសូមជួយនែនាំផង។
- ដើមអំពិល http://dap-news.com/ ជាកាសែតទាន់ហេតុការណ៍ជាងគេ តែមានចំនុចខ្វះខាតច្រើនល្មម៖ វេបសាយមិនស្អាត មានការប្រើប្រាស់ពាក្យច្រើនខុស និងរយៈពេលក្រោយៗនេះឧស្សាហ៍មានបញ្ហា Hosting - low bandwidth។ វេបសាយនេះមិនប្រើខ្មែរយ៉ូនីកូដទេ គឺប្រើអក្សរលីម៉ូន។
- កោះសន្តិភាព http://beta.kohsantepheapdaily.com.kh/ ពីមុនការរចនា និងរបៀបរៀបវេបសាយគឺមិនល្អទេ តែឥលូវគឺប្រសើរច្រើន ជាមួយនឹងវេបសាយថ្មី (ក្នុងការសាកល្មងនៅឡើយ) កំពុងប្រើអក្សរខ្មែរយ៉ូនីកូដ។ ព័ត៌មានទាន់ហេតុការណ៍គ្រាន់បើដែរ តែអក្សរពិបាកមើលបន្តិច រៀងព្រាល តែអាចពង្រីកអក្សរលើទំព័រតែម្តង ស្រួលម្យ៉ាង។
- អេវីរីដេ http://everyday.com.kh/ ខ្ញុំនៅតែចូលចិត្ត ព័ត៌មានមិនច្រើន ឬទាន់ហេតុការណ៍ណាស់ណាទេ តែមានចម្រៀងថ្មីស្តាប់កំសាន្ត វេបសាយនេះប្រើ អក្សរលីម៉ូន តែការរៀបចំមានរបៀប។
- សារព័ត៌មានសេរី http://www.fpmonline.net/ ខ្ញុំទើបតែដឹងពីមិត្តភក្តិ នេះគឺវេបសាយព័ត៌មានដែលដូចជាគាំទ្រខាងបក្រប្រឆាំងនឹងរដ្ឋាភិបាលខ្មែរ។ វេបសាយនេះប្រើអក្សរលីម៉ូន។ ការរៀបចំទំព័រគ្រាន់បើ គឺប្រហាក់ប្រហែលនឹងកោះសន្តិភាពដែរ។
ខ្ញុំចូលចិត្តមើលព័ត៌មានសង្គម សិល្បះ និងការអប់រំខ្លាំងជាងគេ ចំនែកខាងនយោបាយក៏ចូលចិត្តមើលខ្លះៗដែរ។
បើមានវេបសាយណាល្អៗសូមជួយនែនាំផង។
Labels:
Newspaper in Khmer,
Opinion,
ភាសាខ្មែរ
Thursday, December 31, 2009
លាហើយ ២០០៩ សួស្តី ២០១០
កិច្ចការជាច្រើនបានបញ្ចប់ក្នុងឆ្នាំ ២០០៩ តែក៏មានកិច្ចការមិនតិចទេ នៅសល់សំរាប់ឆ្នាំថ្មី ២០១០ ដូច្នេះការខិតខំរបស់មនុស្សយើងត្រូវតែបន្តជានិច្ច ។
រីករាយឆ្នាំថ្មី ឆ្នាំសកល ២០១០!
សូមជោគជ័យកើតមានដល់មនុស្សម្នាក់ៗជានិច្ច សូមអោយប្រទេសខ្ញុំ បានរីកចំរើន និងជោគជ័យគ្រប់កិច្ចការ។
កុំលួចខ្ចិលណា ព្រោះវាធ្វើអោយយើងបាត់បង់នូវទំនុកចិត្តរបស់ខ្លួនឯងតែកិច្ចការមួយដែលមនុស្សធ្វើមិនចេះចប់គឺ រក្សាសេចក្តីស្រឡាញ់ និងស្រឡាញ់គេ អោយអស់ពីចិត្តរបស់យើងដើម្បីសេចក្តីសុខរបស់ខ្លួនយើងដែរ។
រីករាយឆ្នាំថ្មី ឆ្នាំសកល ២០១០!
សូមជោគជ័យកើតមានដល់មនុស្សម្នាក់ៗជានិច្ច សូមអោយប្រទេសខ្ញុំ បានរីកចំរើន និងជោគជ័យគ្រប់កិច្ចការ។
Monday, October 05, 2009
ចាប់ផ្តើមជាមួយភាសាខ្មែរម្តង
សួស្តី ជាធម្មតា ទីនេះកន្លែងដែលខ្ញុំផ្ទាល់បញ្ចេញយោបល់ផ្ទាល់ខ្លួនខ្ញុំលើបញ្ហាផ្សេងៗក្នុងសង្គម។ ខ្ញុំចូលចិត្តការអប់រំការបញ្ចេញយោបល់របស់ខ្ញុំលើការអប់រំជាគំណិត និងសង្ឃឹមទុកថាអាចចូលរួមកែសម្រួលបញ្ហាផ្សេងៗដែរ។
ភាគច្រើននៃយោបល់ ឬគំណិតរបស់ខ្ញុំច្រើនសរសេរជាភាសាអង់គ្លេស ឥលូវខ្ញុំនឹងចាប់ផ្តើមសរសេរអត្ថបទខ្លះៗជាភាសាខ្មែរម្តង។ ប៉ុន្តែ ខ្ញុំក៏នឹងសរសេរជាភាសាអង់គ្លេសដែរពេលខ្លះ។
សូមអរគុណ។
Hi,
In short, as I love sharing all my concerns or developing part in education system in Cambodia; mostly in English language, by now I'll try to do it also in Khmer from this blog.
This blog is my official opinion to use through my way on.
Not only Khmer language will use but will keep things sometimes in English here.
Thanks for your attention,

Subscribe to:
Posts (Atom)