ឆ្នាំថ្មីឆ្នាំខ្មែរ ២០១២
សូមអោយប្រិយមិត្ត ទោះជិតឆ្ងាយក្បែរ ជួបសុខមិនប្រែ
អស់ក្តីកង្វល់។
ជូនពរឆ្នាំថ្មី សូមជនប្រុសស្រី ខិតខំកុំខ្វល់
ទាំងការរៀនសូត្រ រករស់អោយសល់ កើនច្រើននោះដល់
តាមបំណងផង។
ជូនពរឆ្នាំថ្មី ញញឹមប្រឹមប្រិយ ជូនអស់អ្នកផង
ជូនអ្នកស្រលាញ់ ញាតិផៅរបង ជូនដោយគន្លង
ដរាបទៅហោង។
ពីមេត្រី អាណេ និងមូលីវណ្ណនិកា