ឃើញកំណាព្យនៅសប្បាយមួយ ក៏ឆ្លើយវិញភ្លាម តែបាត់ចុងជួនខ្លះព្រោះលឿនពេក អត់ពេលច្រើន។
តើនឹងត្រូវបន្ទោសអ្នកណា បើមិនថាស្រាអ្នកណាទទួល
ព្រោះអីអ្នកផឹកចិត្តមិនស្រួល មានតែដេកដួលលើសុរា។
តើនឹងត្រូវបន្ទោសអ្នកណា ព្រោះក្រុមហ៊ុនស្រាមានច្រើនក្រាស់ក្រែល
បើមិនខំលក់អោយផឹកដូចហែល មានលុយថមថែហ៊ុនហ្នឹងពីណា។
តើនឹងត្រូវបន្ទោសអ្នកណា ព្រោះអីអាត្មាខ្លួនឯងមិនថែ
សុខភាពជាធំអោយបានគ្រាន់ដែរ យកពេលថមថែគ្រួសារជាធំ។
តើនឹងត្រូវបន្ទោសអ្នកណា ព្រោះអីសុរាគេផ្សាយពេញភូមិ
លើដីអាកាសក្នុងផ្ទះជួបជុំ ទូរទស្សន៍នោះពុំដែលមានស្រាកស្រាន្ត។
តើនឹងត្រូវបន្ទោសអ្នកណា សូម្បីបាអាចារ្យក៏គាត់ផឹងដែរ
ទាំងគ្រូបឋមមធ្យមហូរហែរ អោយក្មេងតាមក្បែរឬទិញអោយទៀត។
ទាំងអស់នេះគ្មានអ្នកណាខុស ផ្តើមឡើងទាំងអស់គឺការអប់រំ
តាមផ្ទះម៉ែឳត្រូវផ្តើមប្រជុំ ហៅអស់ញាតិខ្ញុំអោយមានរបៀប។
ទាំងអស់នេះត្រូវមានការចូលរួម ពីខ្លួនទាំងពួងក្នុងសង្គម
អស់គ្រូអាចារ្យរដ្ឋតូចធំ នាំគ្នាប្រមូលផ្តុំជាគំរូជាតិ។
(ពីអាចារ្យត្រី តែងកំសាន្ត បាត់ចុងជួនខ្លះ កុំប្រកាន់)