- ដើមអំពិល http://dap-news.com/ ជាកាសែតទាន់ហេតុការណ៍ជាងគេ តែមានចំនុចខ្វះខាតច្រើនល្មម៖ វេបសាយមិនស្អាត មានការប្រើប្រាស់ពាក្យច្រើនខុស និងរយៈពេលក្រោយៗនេះឧស្សាហ៍មានបញ្ហា Hosting - low bandwidth។ វេបសាយនេះមិនប្រើខ្មែរយ៉ូនីកូដទេ គឺប្រើអក្សរលីម៉ូន។
- កោះសន្តិភាព http://beta.kohsantepheapdaily.com.kh/ ពីមុនការរចនា និងរបៀបរៀបវេបសាយគឺមិនល្អទេ តែឥលូវគឺប្រសើរច្រើន ជាមួយនឹងវេបសាយថ្មី (ក្នុងការសាកល្មងនៅឡើយ) កំពុងប្រើអក្សរខ្មែរយ៉ូនីកូដ។ ព័ត៌មានទាន់ហេតុការណ៍គ្រាន់បើដែរ តែអក្សរពិបាកមើលបន្តិច រៀងព្រាល តែអាចពង្រីកអក្សរលើទំព័រតែម្តង ស្រួលម្យ៉ាង។
- អេវីរីដេ http://everyday.com.kh/ ខ្ញុំនៅតែចូលចិត្ត ព័ត៌មានមិនច្រើន ឬទាន់ហេតុការណ៍ណាស់ណាទេ តែមានចម្រៀងថ្មីស្តាប់កំសាន្ត វេបសាយនេះប្រើ អក្សរលីម៉ូន តែការរៀបចំមានរបៀប។
- សារព័ត៌មានសេរី http://www.fpmonline.net/ ខ្ញុំទើបតែដឹងពីមិត្តភក្តិ នេះគឺវេបសាយព័ត៌មានដែលដូចជាគាំទ្រខាងបក្រប្រឆាំងនឹងរដ្ឋាភិបាលខ្មែរ។ វេបសាយនេះប្រើអក្សរលីម៉ូន។ ការរៀបចំទំព័រគ្រាន់បើ គឺប្រហាក់ប្រហែលនឹងកោះសន្តិភាពដែរ។
ខ្ញុំចូលចិត្តមើលព័ត៌មានសង្គម សិល្បះ និងការអប់រំខ្លាំងជាងគេ ចំនែកខាងនយោបាយក៏ចូលចិត្តមើលខ្លះៗដែរ។
បើមានវេបសាយណាល្អៗសូមជួយនែនាំផង។