Showing posts with label New Year. Show all posts
Showing posts with label New Year. Show all posts

Thursday, April 12, 2012

Poem - Happy Khmer New Year 2012

ឆ្នាំថ្មីឆ្នាំខ្មែរ ២០១២

ជូនពរ​ឆ្នាំថ្មី សិរីសួស្តី ឆ្នាំថ្មីឆ្នាំខ្មែរ
សូមអោយ​ប្រិយមិត្ត ទោះជិតឆ្ងាយក្បែរ ជួបសុខមិនប្រែ
អស់ក្តីកង្វល់។

ជូនពរឆ្នាំថ្មី សូមជនប្រុសស្រី ខិតខំកុំខ្វល់
ទាំងការរៀនសូត្រ រករស់អោយ​សល់ កើនច្រើន​នោះដល់
តាមបំណងផង។

ជូនពរឆ្នាំថ្មី ញញឹមប្រឹមប្រិយ ជូនអស់អ្នកផង
ជូនអ្នកស្រលាញ់ ញាតិផៅរបង ជូនដោយគន្លង
ដរាបទៅហោង។

ពីមេត្រី អាណេ និងមូលីវណ្ណនិកា

Tuesday, April 13, 2010

រីករាយឆ្នាំថ្មី ឆ្នាំខាល ២០១០ ចូលឆ្នាំខ្មែរហើយ

ថ្ងៃនេះជាថ្ងៃចុងក្រោយមុនចូលឆ្នាំនៅថ្ងៃស្អែក នៅវេលាម៉ោង ៧ៈ៣០នាទី ព្រឹក។

សូមឆ្នាំថ្មីពោរពេញដោយសិរីសួស្តីដល់ជនរួមជាតិខ្មែរទាំងអស់ នៅពាសពេញពិភពលោកយើងនេះ។

សួស្តីឆ្នាំថ្មី ឆ្នាំខាល ២០១០!

Thursday, December 31, 2009

លាហើយ ២០០៩ សួស្តី ២០១០

កិច្ចការជាច្រើនបានបញ្ចប់ក្នុងឆ្នាំ ២០០៩ តែក៏មានកិច្ចការមិនតិចទេ នៅសល់សំរាប់ឆ្នាំថ្មី ២០១០ ដូច្នេះ​ការ​ខិត​ខំរបស់​មនុស្ស​យើង​ត្រូវ​តែបន្តជានិច្ច ។
កុំលួចខ្ចិលណា ព្រោះវាធ្វើអោយយើង​បាត់បង់នូវទំនុកចិត្តរបស់ខ្លួនឯង
តែកិច្ចការមួយដែលមនុស្សធ្វើមិនចេះចប់គឺ រក្សាសេចក្តីស្រឡាញ់ និងស្រឡាញ់គេ អោយអស់ពី​ចិត្ត​របស់​​យើង​ដើម្បី​សេចក្តី​សុខ​របស់​ខ្លួន​យើងដែរ។

រីករាយឆ្នាំថ្មី ឆ្នាំសកល ២០១០!
សូមជោគជ័យកើតមានដល់មនុស្សម្នាក់​ៗជានិច្ច សូមអោយប្រទេសខ្ញុំ បានរីកចំរើន និងជោគជ័យ​គ្រប់កិច្ចការ។