Showing posts with label Exam. Show all posts
Showing posts with label Exam. Show all posts

Monday, August 06, 2012

High School Exam 2012

នៅ​ក្នុង​ពេល​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ឆ្នាំ​នេះ មាន​បេក្ខជន​១១ម៉ឺន​នាក់​ដែល​ត្រូវ​ប្រលង​ក្នុង​២៥៤​មណ្ឌលនៅ​ទូទាំង​ប្រទេស។ ការ​ប្រឡង​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី៦ ដល់​ថ្ងៃ​ទី៨​សីហា៕

Saturday, July 24, 2010

សូមជូនពរប្អូនៗបាក់ដុបសំរាប់ការប្រលងបញ្ចប់នៅថ្ងៃច័ន្ទ High School Exam 2010 starts on Monday

សូមជូនពរអោយការប្រលងប្រកបទៅដោយជោគជ័យ ខំរៀន។ សំរាប់ការប្រលងត្រូវយកចិត្តទុកដាក់​គ្រប់មុខ​ មិនមែនគិតតែមុខវិជ្ជាសំខាន់ដូចជា គណិត រូប គីមី និងខ្មែរទេ ព្រោះពិន្ទុទាំងអស់ត្រូវផ្សំគ្នា ហើយចំពោះ​អ្នក​មិន​បារម្ភពីមុខវិជ្ជា​ទាំងនោះ​ត្រូវគិតពីការប្រឹងមុខវិជ្ជាផ្សេង។

ពេលប្រលង​កុំបែកអារម្មណ៍ ភ័យខ្លាចដល់ម៉ោង ឬធ្វើមិនចេញ និងកុំចាប់អារម្មណ៍លើអ្នកដទៃច្រើន​ពេក ដូចជាការចាំតែគេធ្វើហើយ​បានចំលងជាដើម ត្រូវហ៊ានប៉ាន់ស្មានពេលវេលា ហ៊ានរំលងសំនួរ​ដែល​មិនយល់សិន។

ពេលបាន​ក្រដាស់ប្រលង​ត្រូវអានសំនួរទាំងអស់អោយបានមួយចប់សិន បើសំនួរណាច្បាស់​ហើយ​ចាប់​សរសេរភ្លាម កុំស្ទាក់ស្ទើរ ប្រើក្រដាស់ព្រាងកត់លេខសំនួរដែលពិបាក ឬស្រួលតាមយុទ្ធសាស្រ្ត​ម្នាក់ៗ​។

ពេលធ្វើអក្សរសាស្រ្តខ្មែរ ត្រូវបែងចែកម៉ោងសំនួរទូទៅ និងសំណេរជាពីរ ប្រើពេលពាក់កណ្តាល​ព្យា​យាម​ឆ្លើយ​សំនួរទូទៅអោយអស់ ទោះសល់មួយ ឬពីរ ត្រូវចាប់ផ្តើមសំណេរភ្លាមកុំដំអក់។ សរសេរតែង​សេចក្តី​ត្រូវយល់ពីប្រភេទសំណេរ តែបើគិតទៅទូទៅនៅតែចែកជា៖
  1. ផ្តើមសេចក្តី
  2. តួសេចក្តី
  3. សន្និដ្ឋាន និងបញ្ចប់សេចក្តី
គន្លឹះសំខាន់សំរាប់តែងសេចក្តី​ត្រូវយល់ពី​សំនួរដែលគេចោទ ចេះរកពាក្យពេចន៍​មកបង្ហាញពី​គំណិត​។ ទោះយល់ ឬមិនយល់ ត្រូវព្យាយាមសរសេរ អោយមានលំដាប់ដូចខាងលើ ត្រូវចេះទុកចន្លោះបើ គិតថា​ខ្លួននៅមានចំនុចបន្ថែមតែនឹកមិនឃើញ។ គួរសរសេរចំនុច​សំខាន់របស់សំណេរលើ​ប្រធាន​បទនោះ​ដាក់ក្រដាស់ព្រាងសិន គឺខ្លីៗកុំប្រើពេលវែងពេក។

ចំពោះមុខវិជ្ជាវិទ្យាសាស្រ្តដូចជា គណិត រូប ឬគីមី ចាប់ផ្តើមភ្លាមត្រូវមើលសំនួរ និងមុនប្រលងត្រូវ​ព្យាយាម​ចាំរូបមន្ត ព្យាយាមធ្វើសំនួរធម្មតាមុន។​ ដូចគ្នាព្យាយាមគិតថាចែកពេលជាពីរ ធ្វើផ្នែក​ស្រួល និងផ្នែកលំបាក (សំនួរពិន្ទុច្រើន)។ បើគិតភ្លាមមិនឃើញគួររំលងសិន តែកុំភ្លេច ចេះកត់លើ​ក្រដាស់​ព្រាងផង។

បណ្តាំចុងក្រោយគឺ "កុំតក់ស្លុត និងត្រូវពង្រឹងស្មារតី ជាមួយនឹងការជឿជាក់លើខ្លួនឯង"។

សង្ឃឹមថាការប្រលងនៅថ្ងៃច័ន្ទខាងមុខនេះ នឹងប្រកបដោយយុត្តិធម៌ គ្មានការសូកប៉ាន់។

សំណាងល្អ បានពន្ទុល្អទាំងអស់គ្នា!

Wednesday, May 26, 2010

ខ្ញុំរំភើប​ពេល​ឃើញ​អត្ថបទនេះ​៖ សិស្ស​ពូកែ​រូបវិទ្យា ឪពុក​រត់​ម៉ូតូឌុប ម្ដាយ​លាងចាន​គុយទាវ

វាពិតជាធ្វើអោយខ្ញុំសប្បាយចិត្ត​នៅពេល​ឃើញ​ក្មេង​ម្នាក់បានជោគជ័យ​ដោយមោទនភាព។

សូមជូនពរអោយ​គាត់​រក្សាភាពជោគជ័យនេះរហូត។ ពិសេសសូមអរគុណ​ចំពោះឳពុក​ម្តាយ​គាត់​ដែល​ខិត​ខំគ្រប់បែបយ៉ាង​អោយកូនគាត់រៀន​មិនគិតពីការនឿយហត់​របស់ខ្លួន។ នេះជាគំរូមួយដ៏ល្អ។

ព័ត៌មានអំពីគាត់លើកោះសន្តិភាព

Monday, August 24, 2009

[CAMBODIA 2009] High School exam result - greatest score among many years of exam?

CAMBODIA 2009 - Hum, it was amazing for high school result announced in late 21-22 August, last week, as most of students pass (67,377 students - roughly 78 percent).

Seem there are many students who passed with grade B and C but I haven't got exactly info about how many people with those grades, especially grade A; I'm sure if grade A may have many more than previous years or what, as heard seem it has many.

Even most students pass exam but due to some situations of cheating while exam time really difficult to see how real capacity of the students yet.

I just hope they really have real capacity to build our country.

Wednesday, July 29, 2009

[CAMBODIA 2009] New technology threaten quality of high school exam

CAMBODIA 2009 - Through my work place's window, I watched out to see crowd of students and their relative leaving the school gate to home or maybe party. It was time to finish the high school exam, one interesting exam in Cambodia of all lives and they are just waiting the result by 21st of August as well.

During the exam days, it was so silence outside each school I passed by, my wondered questions came out from my mind if the exam fair enough? I still keep to find out the bad points of such exam because it doesn't mean that if most of the students pass exam with most good score will show that the exam was fair but the atmosphere during the exam will show one part among big mistakes.

What I found out, the exam was faced new challenge with technology. Some students using mobile phones to call or MMS the exam to outside and got result through calling or MMS back. I got knowing this through one person who has a relative did the exam said that she gave two expensive mobile phones to her brother in order to send MMS outside and got back. Some groups of students also said they got call from students from exam room to ask help solving their exercises and answer to them.

So from this point of view, I feel very ashame to such activity that the controllers could not deal. These info just got from what I had seen and heard, I would see what will the press in Cambodia say about the exam, what will the ministry evaluate the result with a reasonable in the fact we found out? During the correction will there have any bribe, little or much?

After the result announces, I'll keep asking those questions to the students to findout if what I heard and saw during these days happen every where in Cambodia or not.

Monday, July 27, 2009

[CAMBODIA 2009] High School exam started today

CAMBODIA 2009 - High school exam started today, 27th of July in this year. There are 88,698 candidates with 155 exam centers and 3,578 rooms. The result will announce on 21st of August for Phnom Penh area and 22nd of August for provincial area.

Hope this exam event proceeds with peacefully, fairly and successfully.

NO CORRUPTION will show the right ability of the students. Will see and reflect on the result after I meet some students.