Tuesday, June 22, 2010

គ្រប់ទីកន្លែងមើលតែបាល់ទាត់ពិភពលោក

ដូច​ចំណងជើងខ្ញុំអញ្ចឹង ទាំងមើល​ ទាំងនិយាយគឺមិនឆ្ងាយពីបាល់ទាត់ទេ។ ខ្ញុំក៏ចូលរួមខ្លះដែរ គ្រាន់នឹងដឹងរឿងនឹងគេ។
បើតាមខ្ញុំយល់បាល់ទាត់ពិភពលោកលើកនេះ អាចបានទៅ Argentina ឬ Brazil ខ្ញុំមិនចេះវិភាគអីទេ តែប្រទេស​នេះ​គឺខ្ញុំចូលចិត្ត។ តែក៏អបអរចំពោះប្រទេសក្នុងទ្វីបអាស៊ីដូចគ្នា គឺ Japan និង South Korea សង្ឃឹមថាពួកគេអាចបន្ត និង​លេងរហូតដល់ចប់ការប្រកួតពិភពលោក។ វាក៏ជា​មោទន​ភាព​របស់​អាស៊ី​ដែរ ទោះបីបាល់ទាត់កម្ពុជា​លេងមិនបានល្អ និង​សឹង​មិនដែរលឺឈ្នះ​អាស៊ានហ្គេមនោះ តើខ្ញុំអាចឃើញប្រទេសខ្មែរនៅទីលានបាល់ទាត់ពិភពលោកក្រោយៗឬទេហ្ន៎?

សំរាប់ឆ្នាំ២០១០ ការប្រកួតពិភពលោកនេះ​ យើងអាចតាមដានលទ្ធផលនៅ http://www.livescore.com​

ត្រូវចាំតិចឬច្រើន កុំភ្នាល់បាល់ កុំធ្វើអោយការសប្បាយនឹងកីឡានេះ ក្លាយទៅជាទុក្ខ​។ ប្រើពេលវេលា​អោយបានល្អក្នុងថ្ងៃនេះ ដើម្បីកុំអោយស្តាយក្រោយថ្ងៃស្អែក។

បើចាប់អារម្មណ៍ទស្សន៍ទាយ តើប្រទេសណានឹងក្លាយជាម្ចាស់គ្រប់គ្រងតម្ណែងបាល់ទាត់ពិភពលោក​ឆ្នាំ ២០១០? អ្នកអាចទាយច្រើនបំផុត ២ក្រុម។ នេះជាការទាយលេង មិនបាច់ចាក់លុយ អ្នកឈ្នះបានរង្វាន់​ពិសេសគឺ ការសរសើរចំពោះជោគជ័យនេះ និងចូលរួមសប្បាយជាមួយគេ។ ចំណែកអ្នកចាញ់​ក៏មិនថ្វី យើងចូលរួមអបអរសាទរ​ជាមួយអ្នកឈ្នះ វិធីនេះបង្ហាញពីការសប្បាយក្នុងកីឡាអន្តរជាតិ។