ម៉្តេចនាំសង្គ្រាម រាស្ត្រច្រើនស្រែកឃ្លាន ព្រាត់ប្រាស់កូនចៅ
បែកបាក់ពូមីង ក្មេងៗល្ងង់ខ្លៅ នាំទុក្ខនាំសៅ
ទូទាំងប្រជា។
ម៉្តេចនាំសង្រ្គាម មាត់ករលៀម នាំរឿងមិនជា
ចង់បានមិនស្កប់ មិនអស់វេលា គ្រប់ប្រវត្តិវា
ចង់បានរហូត។
ម៉្តេចនាំសង្គ្រាម ល្មមឈប់គម្រាម កុំស្មានឡើងកូដ
ខ្មែរនឹងមិនខ្លាច កុំគិតខ្មែរតូច ទំលាក់របូត
ពីអន្តរជាតិ។
ម៉្តេចនាំសង្គ្រាម បើឯងឃ្លានឈាម កុំហុតឈាមញាតិ
ប្រយ័ត្នកម្មដល់ រូបឯងភ្លាត់ស្នៀត គេស្រុះគ្នាទៀត
កំទេចឯងចោល។
ម៉្តេចនាំសង្គ្រាម ឳជនក្សត់សៀម ពូជពង្សកំរោល
ចេះតែលួចប្លន់ ចេះតែឆោឡោ ចេះតែបោះបោល
មកលើស្រុកគេ។
ម៉េចនាំសង្គ្រាម សៀមអើយកុំហ៊ាន ប្រយ័ត្នគេជេរ
ប្រមាទកូនចៅ រហូតមិនល្ហែរ កុំបង្ខំខ្មែរ
អោយងើបតបណា៎។
សូមចិត្តគិតសុខ អោយចាកផុតទុក្ខ អស់ពីឳរា
បើគិតឈ្លានពាន ធ្វើបុណ្យយ៉ាងណា ទោះស្លាប់អាត្មា
គ្មានបានបុណ្យឡើយ។
(អាចារ្យត្រី នៅម៉ោង ២ព្រឹក ទី០៧ កុម្ភះ បន្ទាប់ពីអង្គុយអានព័ត៌មានសៀម ខ្មែរ)