Thursday, April 12, 2012

Poem - Happy Khmer New Year 2012

ឆ្នាំថ្មីឆ្នាំខ្មែរ ២០១២

ជូនពរ​ឆ្នាំថ្មី សិរីសួស្តី ឆ្នាំថ្មីឆ្នាំខ្មែរ
សូមអោយ​ប្រិយមិត្ត ទោះជិតឆ្ងាយក្បែរ ជួបសុខមិនប្រែ
អស់ក្តីកង្វល់។

ជូនពរឆ្នាំថ្មី សូមជនប្រុសស្រី ខិតខំកុំខ្វល់
ទាំងការរៀនសូត្រ រករស់អោយ​សល់ កើនច្រើន​នោះដល់
តាមបំណងផង។

ជូនពរឆ្នាំថ្មី ញញឹមប្រឹមប្រិយ ជូនអស់អ្នកផង
ជូនអ្នកស្រលាញ់ ញាតិផៅរបង ជូនដោយគន្លង
ដរាបទៅហោង។

ពីមេត្រី អាណេ និងមូលីវណ្ណនិកា