Friday, June 08, 2012

In Response to a poem: Don't Blame Wine / កុំ​ឆ្លើយ​ដាក់​ស្រា…!

ឃើញកំណាព្យនៅសប្បាយមួយ ក៏ឆ្លើយវិញភ្លាម តែបាត់ចុងជួនខ្លះព្រោះលឿនពេក អត់ពេល​ច្រើន។

តើនឹងត្រូវបន្ទោសអ្នកណា      បើមិនថាស្រាអ្នកណាទទួល
ព្រោះអីអ្នកផឹកចិត្តមិនស្រួល   មានតែដេកដួលលើសុរា។

តើនឹងត្រូវបន្ទោសអ្នកណា            ព្រោះក្រុមហ៊ុនស្រាមានច្រើនក្រាស់ក្រែល
បើមិនខំលក់អោយផឹកដូចហែល មានលុយថមថែ​ហ៊ុនហ្នឹងពីណា។

តើនឹងត្រូវបន្ទោសអ្នកណា             ព្រោះអីអាត្មាខ្លួនឯងមិនថែ
សុខភាពជាធំ​អោយបានគ្រាន់ដែរ យកពេលថមថែគ្រួសារជាធំ។

តើនឹងត្រូវបន្ទោសអ្នកណា            ព្រោះអីសុរាគេផ្សាយពេញភូមិ
លើដីអាកាស​ក្នុងផ្ទះជួបជុំ            ទូរទស្សន៍នោះពុំដែលមានស្រាកស្រាន្ត។

តើនឹងត្រូវបន្ទោសអ្នកណា            សូម្បីបាអាចារ្យក៏គាត់ផឹងដែរ
ទាំងគ្រូបឋមមធ្យមហូរហែរ           អោយក្មេងតាមក្បែរឬទិញអោយទៀត។

ទាំងអស់នេះគ្មានអ្នកណាខុស      ផ្តើមឡើងទាំងអស់គឺការអប់រំ
តាមផ្ទះម៉ែឳត្រូវផ្តើមប្រជុំ             ហៅអស់ញាតិខ្ញុំអោយមានរបៀប។

ទាំងអស់នេះត្រូវមានការចូលរួម          ពីខ្លួនទាំងពួងក្នុងសង្គម
អស់គ្រូអាចារ្យរដ្ឋតូចធំ              នាំគ្នាប្រមូលផ្តុំជាគំរូជាតិ។

(ពីអាចារ្យត្រី តែងកំសាន្ត បាត់ចុងជួនខ្លះ កុំប្រកាន់)