ការរស់នៅមិនត្រឹមតែត្រូវមានជីវភាពល្អនោះទេ គឺត្រូវការភាពសប្បាយរីករាយ ដោយវាត្រូវការយ៉ាងចាំបាច់ដែរគឺ សេរីភាព គ្រប់ការសំរេចចិត្ត និងទង្វើ គ្រាន់តែសេរីភាពនោះត្រូវស្ថិតក្នុងភាពត្រឹមត្រូវ។
ការប្រើគំនៀបក្នុងផ្លូវអារម្មណ៍អាចនាំទៅរកភាពឆ្ងាយពីគ្នាក្នុងដំណើរជិវិត។
មនុស្សខ្លះយកសេរីភាពជាចំនុចសំខាន់ជាងអ្វីៗទាំងអស់របស់គេ ហេតុនេះមិនអាចមាននរណាម្នាក់ជិះជាន់លើសេរីភាពរបស់គេបានឡើយ គេអាចហ៊ានលះបង់អ្វីទាំងអស់ដោយគ្មានស្តាយស្រណោះ។
ការប្រើគំនៀបលើអ្នកដទៃដោយប្រើសំភារៈ នោះនឹងមិនបានផលយូរអង្វែងឡើយ ព្រោះថាមិនបានគេអាចលះបង់សំភារៈនោះ ហើយគេចចេញអោយឆ្ងាយពីអ្នកមិនខាន។ សំភារៈអាចរកបានគ្រប់ពេលអោយតែយើងប្រឹង តែសេរីភាពមិនងាយរកបានទេ បើយើងមិនព្រមគិតចេញពីពិភពដ៏អាក្រក់នោះ។
គិតៗទៅអានទស្សនៈអ្នកដទៃច្រើនពិតជាអាចអោយខ្ញុំឆ្កួតមែន តែខ្ញុំគិតថាមនុស្សជាច្រើនអាចគិតដូច្នោះដែរ មែនទេ?