មិត្តភក្តិប្រហែលជាង១០នាក់ យើងប្រមូលបានលុយមួយចំនួនដើម្បីធ្វើសកម្មភាពមនុស្សធម៌ប្រចាំឆ្នាំរបស់ក្រុមយើង។ សកម្មភាពឆ្នាំនេះ យើងរៀបចំទៅ កំពង់គោ ខេត្តកំពង់ធំ យើងនឹងធ្វើដំណើរចេញពីភ្នំពេញថ្ងៃសៅរ៍នេះ ម៉ោង ១រសៀល។ ពេលទៅដល់កំពង់ធំ យើងនឹងចេញពីខេត្តបន្តិច រួចនឹងត្រូវជិះទូកទៅកាន់តំបន់ដែលយើងគ្រោងទុក។
ទោះបីជាមានការនឿយហត់រាល់ថ្ងៃ តែសំរាប់ខ្ញុំសប្បាយចិត្តនឹងសកម្មភាពទាំងនោះ វាធ្វើអោយខ្ញុំរក្សាការចងចាំកាលពី អតីតកាលរបស់ខ្លួន។ ការនឿយហត់ពុំមែនជារនាំងសំរាប់ខ្ញុំនៅឡើយទេ តែខ្ញុំនឹងខំរក្សាសុខភាពផងដែរ។
សកម្មភាពនេះធ្វើបានដោយសារមិត្តភក្តិទាំងអស់គ្នា បើគ្មានការសាមគ្គី មូលមតិគ្នាទេនោះវាពុំអាចមានសកម្មភាពនេះទេ។