Friday, August 13, 2010

ភ្លៀងអស់ដៃ ភ្នំពេញ លិចយ៉ាងដំណំ Friday, 13th of August 2010 - Phnom Penh is fully with flood

ទិដ្ឋភាពខ្ញុំធ្វើដំណើរពីការិយាយល័យ តាមផ្លូវ   

តាមអបិយជំនឿថ្ងៃនេះ ខ្លះគេជឿថា ជាថ្ងៃសំណាងមិន​ល្អ ព្រោះវាជាថ្ងៃលេខ 13 ហើយ​ចំថ្ងៃ​សុក្រ ដែល​តាមពិតប្រភព​គេជឿតាម​ការគិតរបស់គ្រីស្តបរិស័ទមួយចំនួន ព្រោះព្រះយេស៊ូសុគត់ថ្ងៃ សុក្រ និង​លេខ ១៣ ជាលេខមិនល្អ។ ផ្ទុយទៅវិញអ្នកខ្លះគិតថាថ្ងៃនោះជាថ្ងៃសំណាងទៅវិញ។

សំរាប់ខ្ញុំសូយ ឬសំណាង​មិនសំខាន់លើថ្ងៃទេ។ ភ្នំពេញថ្ងៃនេះ ភ្លៀងនិងលិចលុងខ្លាំងណាស់ ក៏​មិន​មែនព្រោះតែថ្ងៃហ្នឹងដែរ។ តាមធម្មតា អោយតែភ្លៀង គឺលិចហើយទីក្រុងខ្ញុំ ហេតុនេះ កុំបន្ទោស​ថ្ងៃ ឬលេខអីណា៎ សូមបន្ទោសលូទឹកដែលវាតូចពេក និងវាគ្មានប្រព័ន្ធនឹងរត់ចេញផង។
អូ ខុស! មកពីលុយតិចពេក ការចាត់ចែងធ្វើលូ មិនគ្រប់។ ដូច្នេះកុំតវ៉ា ប្រសើរជាងអត់។

អន្និចាទីក្រុងខ្ញុំ។